LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

លោក ដូណាល់ត្រាំ បានបញ្ឈប់ការធ្វើអន្តោប្រវេសន៍ ក្នុងសហរដ្ឋអាមេរិក កំឡុងពេលជំងឺខូវិត១៩ នៅតែមានការរាតត្បាត

Apr 21, 2020
លោក ដូណាល់ត្រាំ បានបញ្ឈប់ការធ្វើអន្តោប្រវេសន៍ ក្នុងសហរដ្ឋអាមេរិក កំឡុងពេលជំងឺខូវិត១៩ នៅតែមានការរាតត្បាត

Trump បញ្ឈប់ការធ្វើអន្តោប្រវេសន៍ចូលទៅក្នុងសហរដ្ឋអាមេរិកចំពេលមានការឆ្លងរាតត្បាតជំងឺឆ្លង

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំបានប្រកាសកាលពីថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការធ្វើ អន្តោប្រវេសន៍ជាបណ្តោះអាសន្នចំពេលមាន ការរីករាលដាលនៃជំងឺផ្តា  COVID-19 ។

លោក ដូណាល់ត្រាំ ដែលបានធ្វើការប្រកាសនៅក្នុងធ្វីតធឺរកាលពី យប់ថ្ងៃច័ន្ទបាននិយាយថា លោកនឹងចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិដើម្បីបញ្ឈប់ការធ្វើ អន្តោប្រវេសន៍ទៅកាន់ សហរដ្ឋអាមេរិក​។ 

លោក ដូណាល់ត្រាំ បានបង្ហោះក្នុងធ្វីតធឺររបស់លេាកថា «យោងតាមការវាយប្រហារ ពីសត្រូវដែលមើលមិនឃើញ ក៏ដូចជាតម្រូវការ ការពារការងាររបស់ពលរដ្ឋអាមេរិកាំងហ្គ្រេត ខ្ញុំនឹងចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិដើម្បីបញ្ឈប់ការធ្វើ អន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ជាបណ្តោះអាសន្ន»។

7CC2C695-5D20-44D2-BAC3-2636084FF919

ការឆ្លងនៃវីរុសនេះដែល ត្រូវបានបញ្ជាក់នៅក្នុង សហរដ្ឋអាមេរិកឥឡូវបានកើនដល់ ៧៨៥.០០០ នាក់ក្នុងនោះមានអ្នកស្លាប់ ៤២.២៩៥ នាក់។

ករណីនៅអេស្បាញ ដែលជាប្រទេសមានការ ឆ្លងមេរោគ COVID-19ច្រើនជាងគេទី ២ លើពិភពលោកមានចំនួនតែជាង ២០ ម៉ឺននាក់គិតត្រឹមថ្ងៃទី ២០ ខែមេសា។

លោក​ ដូណាល់ត្រាំ ដែលកំពុងដាក់សម្ពាធ ដល់រដ្ឋនានាឱ្យចាប់ផ្តើមសេដ្ឋកិច្ចរបស់ សហរដ្ឋអាមេរិកឡើងវិញនោះ បានបញ្ជូនអភិបាលខេត្តនូវគោលការណ៍ណែនាំជំងឺ COVID-19 កាលពីសប្តាហ៍ ដែលកំពុងខំប្រឹងងើប ពីវិបត្តិសេដ្ឋកិច្ច ។

570A3CF0-1D57-4A68-B406-17D6130EAFA3

ក្នុងអំឡុងពេលនៃសន្និសីទកាសែតលោក ដូណាល់ត្រាំ បានប្រាប់ថាអត្រាមរណភាពដោយសារជំងឺ COVID-19 កំពុងចាប់ផ្តើមធ្លាក់ចុះនៅក្នុង  តំបន់ដែលរងការវាយប្រហារ ខ្លាំងបំផុតនៅក្នុងប្រទេសហើយ រដ្ឋាភិបាលរបស់លោកកំពុងសំឡឹង មើលការចាប់ផ្តើមបើកផ្នែក ជាច្រើនទៀតនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក។9BBB9D54-59B6-47BC-AB47-BBD8A439770B