LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

“គ្មានជំងឺគ្រុនចាញ់​ ផ្ដើម​ចេញពីខ្ញុំ” សារសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​

Apr 19, 2020
“គ្មានជំងឺគ្រុនចាញ់​ ផ្ដើម​ចេញពីខ្ញុំ” សារសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​

សារសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជូនជនរួមជាតិ​ ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២០​ ខាងមុខនេះ​ ដែលមានប្រធានបទ​ “គ្មានជំងឺគ្រុនចាញ់​ ផ្តេីម​ចេញពីខ្ញុំ” ៖

សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

ទោះបីពេលនេះ ប្រទេសយើងគ្មានការដាក់បម្រាមហាមឃាត់តឹងតែងក្នុងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយក្តី បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ ហើយត្រូវចងចាំគ្រប់ពេលថា ជំងឺឆ្លងកូវីដ-១៩ គឺជាជំងឺឆ្លងរាត្បាតដ៏កាចសាហាវបំផុត ដែលក្នុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះវាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័សបំផុត។ មកទល់ពេលនេះ គ្មានថ្នាំលេបឬចាក់ព្យាបាលនៅឡើយទេ។

សូមបងប្អូនប្រជាពលរដ្ឋយកជាប់ជាមួយនូវម៉ាស, ទឹកអាល់កុល ឬជិលសម្លាប់មេរោគនិងបាក់តេរី ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ។ 

 សូមកុំអោយមានការសោកស្តាយធ្លាក់មកលើខ្លួនយើង និងក្រុមគ្រួសារយើងអោយសោះ ដោយសារតែការធ្វេសប្រហែស និងមើលស្រាល ជំងឺឆ្លងកូវីដ-១៩។ 

 យើងចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

11522A21-1C7D-4982-80DC-7D1FFEB72381
7E74316C-E9E6-4721-9B7E-EA3968F5881C
A542B586-1AC9-47AC-AE08-F2DDE9863D71