LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ការជម្រុញដំណើរការប្រព័ន្ធឌីជីថលនៅក្នុងវិស័យការងារខណៈវិបត្ដិកូវីដសកល

Apr 18, 2020
ការជម្រុញដំណើរការប្រព័ន្ធឌីជីថលនៅក្នុងវិស័យការងារខណៈវិបត្ដិកូវីដសកល

 ថ្មីៗនេះវិបត្តិជម្ងឺរាតត្បាតសកល COVID-19 បានបង្កផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជននៅទូទាំងពិភពលោក។ ប្រឈមនឹងស្ថានការណ៍ដ៏អាក្រក់ដែលមិនធ្លាប់ជួបបែបនេះ រដ្ឋាភិបាលនិងដៃគូរពាក់ព័ន្ធនានាបានកំពុងស្វះស្វែងរកវិធីក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋខ្លួន។ កម្ពុជាក៏ដូចប្រទេសដទៃទៀតដែរ គឺមិនអាចគេចផុតពីជម្ងឺនេះបានទេ ហើយក៏កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចផងដែរ។ 

មានចំនួនក្រុមហ៊ុនជាច្រើន បានដាក់ឲ្យដំណើរការនូវរបៀបថ្មីគឺ «ការធ្វើការពីផ្ទះ» ក្នុងខណៈពេលដែលរដ្ឋាភិបាលកំពុងអនុវត្តនូវគោលនយោបាយទប់ស្កាត់នូវកំណើននៃការឆ្លង និងព្យាយាមធ្វើឲ្យស្ថានការណ៍ត្រលប់មកសភាពធម្មតាវិញ (NewNormal)

«New Normal» ជាពាក្យដែលគេ ប្រើនៅក្នុងវិស័យធុរៈកិច្ចនិងសេដ្ឋកិច្ច ដែលសំដៅទៅដល់ស្ថានភាពក្រោយវិបត្តិហិរញ្ញវត្ថុ និងវិបត្តិសេដ្ឋកិច្ចសកល ដែលមានន័យថា ដំណើរការមិនប្រក្រតីបានប្រែក្លាយជាធម្មតាវិញ។ ការធ្វើការពីផ្ទះ គឺត្រូវបានអនុវត្តនៅតាមក្រុម ហ៊ុនក្នុងប្រទេសជឿនលឿននៅមុនពេលមានជម្ងឺរាតត្បាត COVID-19   នេះទៅទៀត។ ការធ្វើការបែបនេះនៅតែបន្តមានរហូតដល់សព្វថ្ងៃ ប្រហែលដោយសារតែការមិនធ្វើ ការនៅក្នុងការិយាល័យ បានផ្តល់លទ្ធផលវិជ្ជមានដល់ក្រុម ហ៊ុនតាមរយៈការបំពេញការងារបានល្អនិងហួសពីការរំពឹងទុករបស់បុគ្គលិកខ្លួន។ យើងត្រូវធ្វើការពង្រឹង ជំរុញ និងលើកទឹកចិត្តដល់យុវជនកម្ពុជាទាំង ១០លាននាក់ជាពិសេសការជួយដុសខាត់ សមត្ថភាពរបស់យុវជនវ័យក្មេងដែលមានអាយុជាមធ្យម ២៥ឆ្នាំ ដើម្បីកសាង អភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយចីរភាពនិងវិបុលភាពនាពេលអនាគត។ មានប្រទេសជាច្រើនប្រាថ្នាចង់បានកម្លាំងពលកម្មវ័យក្មេងទាំងនេះ ហេតុនេះស្ថាប័នរដ្ឋនិងឯកជនត្រូវសហការគ្នាឲ្យបានជិតស្និទ្ធ ក្នុងទម្រង់ជាភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងឯកជន (Public-Private Partnership (PPP)) ដើម្បីកំណត់ អភិវឌ្ឍ និងកៀងគរធនធានដែលមាន។ ប្រព័ន្ធជម្រុញការងារដោយប្រើប្រាជ្ញាសិប្បនិម្មិត (AI-based work motivation systems) អាចប៉ាន់ស្មាននូវធនធានដែលត្រូវការបានរហូត ដល់៩៨ដើម្បីជម្រុញកំណើនផលិតភាព ធ្វើឲ្យការជ្រើស រើសបុគ្គលិកកាន់តែមានប្រសិទ្ធភាពនិងស្វែងយល់ពីកត្តាលើកទឹកចិត្តបុគ្គលិក។ ការរៀបចំមូលដ្ឋានគ្រឹះដើម្បីប្រើ ប្រាស់បច្ចេកវិទ្យាក្នុងការអភិវឌ្ឍធនធានមនុស្សពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាកាតាលីករជម្រុញកំណើន សេដ្ឋកិច្ចកម្ពុជានៅក្នុងសម័យឧស្សាហកម្ម 4.0។ 

ការឈានទៅរកបច្ចេកវិទ្យាជំនាន់ទី៥ (5G) អាចឲ្យយើងតភ្ជាប់ប្រព័ន្ធប្រើប្រាស់ផ្សេងៗជាមួយនឹងអ៊ីនធឺណែត រក្សា ទុកឯកសារ ប្រើប្រាស់ប្រព័ន្ធCloud ដាក់ឲ្យដំណើរការស្វ័យប្រវត្តិ និងផ្តល់អោយមានបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ទៅតាមការរីកចម្រើនផ្នែកឌីជីថលនៅក្នុងប្រទេស។ បំលាស់ ប្តូរនេះ អនុញ្ញាតឲ្យយើងលោតរំលងដំណាក់កាលនៃការអភិវឌ្ឍតាមបែបបុរាណ។ ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់បច្ចេកវិទ្យាជំនាន់ទី៤ (4G) ចំនួន . លាននាក់ ដែលជាអត្រាមួយខ្ពស់ ហេតុដូច្នេះ ដើម្បីជម្រុញទឹកចិត្តឲ្យអ្នកប្រើប្រាស់ទទួលយកបច្ចេកវិទ្យាថ្មី ទាមទារនូវការយល់ដឹងជាសាធារណៈអំពីអត្ថប្រយោជន៍នៃកាអប់រំ ពាណិជ្ជ កម្ម និងហិរញ្ញវត្ថុបែបឌីជីថល។ ការធ្វើបែបនេះក៏ជួយសម្រួ លដំណើរសេដ្ឋកិច្ចឌីជីថលផងដែរ។ពិតប្រាកដណាស់ថា ដំណើរការនេះ តម្រូវឲ្យមានការចូលរួមពីសហគមន៍ទាំង មូល និងជាពិសេសពីសំណាក់រដ្ឋាភិបាល ក្នុងការធ្វើការរួមគ្នាដើម្បីជំរុញគំនិតផ្តួចផ្តើមផ្លាស់ប្តូរឌីជីថលនេះដោយជោគជ័យ។

ទិដ្ឋភាពសេដ្ឋកិច្ចមួយទៀតដែលនឹងទទួលឥទ្ធិពលវិជ្ជមានគឺ ប្រព័ន្ធឌីជីថល ក៏អាចនាំអោយមានជាប្រព័ន្ធហិរញ្ញវត្ថុឌីជី ថល ដែលជាដំណើរប្រតិបត្តិការមិនត្រូវការសាច់ប្រាក់។ ធ្វើដូច្នេះបាន អតិថិជនត្រូវមានបទពិសោធន៍ក្នុងការបង់ថ្លៃសេវាកម្ម ការប្រើប្រាស់សេវាធនាគារ ការបើកប្រាក់ខែ និងសេវាសាធារណៈបែបឌីជីថល ដូចជា បេឡារបបសន្តិ សុខសង្គម (NSSF) និងការបំពេញបែបបទពន្ធដារជាដើម។ ដំណើរការនេះ នឹងទទួលបានជោគជ័យទ្រង់ទ្រាយធំនៅ ពេលសហគ្រាសធនតូចនិងមធ្យម អាចដំណើរការប្រកប ដោយប្រសិទ្ធភាព និងមានកំណើនផលិតភាពនិងចំណូលតាមរយៈការធ្វើសមាហរណកម្មនៃប្រព័ន្ធឌីជីថល។ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ ការផ្លាស់ប្តូរទៅ រូបិយប័ណ្ណជាតិនឹងមានភាពងាយស្រួលប្រសិន បើយើងធ្វើឱ្យប្រតិបត្តិការបស់អតិថិជនមានភាពងាយស្រួលនិងលក្ខណៈឯកជន។ ជារួម ប្រព័ន្ធនេះត្រូវមានលក្ខណៈពិសេសដើម្បីលើកកម្ពស់ការរស់នៅបែបឌីជីថលនិងនវា នុវត្តន៍ពាណិជ្ជកម្ម ដោយស្របជាមួយនឹងតម្រូវការរបស់អតិថិជន។ ប្រព័ន្ធឌីជីថលនឹងផ្លាស់ប្តូរការរស់នៅប្រចាំថ្ងៃរបស់យើង ប៉ុន្តែវាអាស្រ័យថា តើយើងនឹងប្រឹងប្រែងជម្រុញការផ្លាស់ប្តូរនេះ ឬក៏បន្តរង់ចាំជំនួយពីបរទេស។ ឥឡូវនេះដល់ពេលដែលកម្ពុជា ត្រូវចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍលើមូលដ្ឋានីយកម្មសេវាកម្មក្នុងគោលបំណងបង្កើនផលិតភាព និងពាណិជ្ជកម្មតាមរយៈប្រព័ន្ធឌីជីថលនេះ។ ការជម្រុញកម្លាំងពលកម្មទៅលើយុវជនវ័យក្មេងនៅក្នុងឧស្សា ហកម្ម 4.0 គឺជាកត្តាដ៏សំខាន់ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ។ យុវជនកម្ពុជាវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេក វិទ្យា មានការគិតទូលំទូលាយ និងមានទស្សនៈវិស័យវែង ឆ្ងាយ នឹងជម្រុញកម្លាំងពលកម្មរបស់ប្រទេសនេះទៅកាន់កម្រិតថ្មីមួយនៃផលិតភាពនិងប្រសិទ្ធភាព ដោយប្រើប្រាស់គុណប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថល។ បច្ចេកវិទ្យាទាំងនេះមិនចាំបាច់មានសភាពទំនើប ឬស្មុកស្មាញខ្លាំងដូចទៅនឹងប្រព័ន្ធ AI  Blockchain នោះទេ។ វាមានលក្ខណៈងាយស្រួល ដូចគ្រាន់តែការផ្លាស់ប្តូរពីការសរសេរលើក្រដាស មកប្រើប្រាស់លើទូរស័ព្ទ ឬកុំព្យូទ័រជំនួសវិញ។ កត្តាដ៏សំខាន់បំផុតនោះគឺ ផ្នត់គំនិត និងឆន្ទៈក្នុងការផ្លាស់ប្តូរ។
អត្ថបទដោយ: La Victor is a Digital Entrepreneur in the ASEAN region (AVI)

បកប្រែ៖ Su Molika 

កែសម្រួល៖ alynana.com

00BB1D86-8C9C-4B97-8358-DD353DBB5878