LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

សម្ដេចក្រឡាហោម ស ខេង បញ្ជាឱ្យអាជ្ញាធរត្រៀមបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមសហគមន៍ក្នុងពេលផ្ទុះជំងឺកូវីដ-១៩។

Mar 27, 2020
សម្ដេចក្រឡាហោម ស ខេង បញ្ជាឱ្យអាជ្ញាធរត្រៀមបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមសហគមន៍ក្នុងពេលផ្ទុះជំងឺកូវីដ-១៩។

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បញ្ជាឱ្យអាជ្ញាធរត្រៀមបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសហគមន៍ឱ្យមានប្រសិទ្ធិភាពខណៈដែលប្រជាពលរដ្ឋកុំពុងព្រួយបារម្ភពីវីរុសកូវីដ១៩។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យ អគ្គស្នងការដ្ឋាននគរបាលជាតិត្រូវទប់ស្កាត់ជាមុននូវលទ្ធភាពដែលអាចមានក្រុមក្មេងទំនើង ឬជនខិលខិតខូចបង្កការអុកឡុកក្នុងសង្គម ប្រសិនបើមានស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩មានការវិវត្តន៍ ក្នុងស្ថានភាពណាមួយ ។

photo_2020-03-27_18-08-42

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការកែសម្រួលអនុក្រឹត្យ និងការពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនានេះ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការត្រៀមបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងពេលផ្ទុះជំងឺកូវិត-១៩នេះ ដើម្បីផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅជួនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ សម្ដេចក៏បានជំរុញឱ្យអភិបាលរាជធានីខេត្តទាំងអស់ ត្រូវរៀបចំតារាងកត់ត្រាអំពីសវតា នៃការធ្វើដំណើរ និងសុខភាពរបស់ពលរដ្ឋទើបត្រឡប់មកពីបរទេស ហើយទៅដល់មូលដ្ឋាន ដោយត្រូវរៀបចំការចុះអប់រំផ្សព្វផ្សាយដល់ពួកគាត់ឱ្យបានដឹងច្បាស់ អំពីវិធានការដាក់នៅដោយឡែករយៈពេល១៤ថ្ងៃ ក្រោមការសង្កេតតាមដានសុខភាពយ៉ាងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលដល់ក្រុមគ្រួសារ និងសហគមន៍។

photo_2020-03-27_18-08-40

ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្ដេជ្ញាអនុវត្តបទបញ្ជានេះ ឱ្យមានប្រសិទ្ធិភាពខ្ពស់ តាមរយៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងសហគមន៍ ក្នុងពេលផ្ទុះជំងឺកូវិត-១៩ ហើយនឹងកំណត់ឱ្យស្នងការរាជធានីខេត្ដទាំងអស់ បង្កើនការពង្រឹងសន្ដិសុខក្នុងមូលដ្ឋានឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕