LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

EU ព្រមានបារាំងអំពីសេរីភាពសារព័ត៌មាន ខណៈរដ្ឋាភិបាលលោក Macron បន្តជំរុញច្បាប់សន្តិសុខ

Nov 24, 2020
EU ព្រមានបារាំងអំពីសេរីភាពសារព័ត៌មាន ខណៈរដ្ឋាភិបាលលោក Macron បន្តជំរុញច្បាប់សន្តិសុខ

គណៈកម្មការអឺរ៉ុប (EC) បានរំឭករដ្ឋាភិបាលបារាំងអំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការធានាអ្នកសារព័ត៌មានអាចបំពេញការងាររបស់ខ្លួន “ដោយសេរី និងដោយសុវត្ថិភាព” ខណៈការបោះឆ្នោតសភាបានធ្វើការបង្ក្រាប និងចាត់វិធានការលើការផ្សព្វផ្សាយរូបភាពនៃមន្រ្តីប៉ូលិសដែលកំពុងបំពេញកាតព្វកិច្ច ។

លោក Christian Wigand អ្នកនាំពាក្យរបស់ EC សម្រាប់នីតិរដ្ឋបានចេញសេចក្តីព្រមានដល់រដ្ឋាភិបាលបារាំង បន្ទាប់ពីសភាបានបោះឆ្នោតអនុម័តលើច្បាប់ដែលបានដាក់ទោសអ្នកសារព័ត៌មានពីការផ្សព្វផ្សាយរូបភាពរបស់ប៉ូលិសកាលពីថ្ងៃសុក្រ ។

អ្នកនាំពាក្យរូបនេះបានប្រាប់ AFP ថា ស្ថាប័នសហភាពអឺរ៉ុប (EU) កំពុងឃ្លាំមើលការវិវត្តនៅក្នុងប្រទេសបារាំងយ៉ាងយកចិត្តទុកដាក់ ។ គណៈកម្មការកំពុងបដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្ដីព្រាងច្បាប់នេះឡើយ ប៉ុន្តែនិយាយនៅពេលមានវិបត្តិនោះថា វាមានសារៈសំខាន់ជាងពេលណាទាំងអស់ដែលអ្នកសារព័ត៌មានអាចបំពេញការងាររបស់ពួកគេដោយសេរី និងសុវត្ថិភាព ។

លោក Wigand បានបន្ថែមទៀតថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបត្រូវតែធ្វើឲ្យប្រាកដថា ពួកគេរកបាននូវតុល្យភាពត្រឹមត្រូវនៅពេលធ្វើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខធានាសិទ្ធិរបស់ពលរដ្ឋ និងជាពិសេសសេរីភាពសារព័ត៌មានមិនត្រូវបានសម្របសម្រួលដោយតម្រូវការពង្រឹងសន្តិសុខសាធារណៈឡើយ ។

លោកបានបន្ថែមថា “ជានិច្ចកាលគណៈកម្មការបានរក្សាសិទ្ធិក្នុងការពិនិត្យមើលច្បាប់ចុងក្រោយដើម្បីផ្ទៀងផ្ទាត់ការអនុលោមតាមច្បាប់របស់សហភាពអឺរ៉ុប” ។

បន្ទាប់ពីការយល់ព្រមដំបូងនៅថ្ងៃសុក្រ សមាជិកសភាបារាំងគ្រោងនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ទាំងមូលនៅថ្ងៃអង្គារនេះ ។ បន្ទាប់ពីនេះសេចក្ដីព្រាងច្បាប់បន្ទាប់មកនឹងទៅព្រឹទ្ធសភាជាន់ខ្ពស់របស់បារាំង ។ ប្រសិនបើត្រូវបានអនុម័តមែននោះ ច្បាប់នេះនឹងពង្រីកការប្រើប្រាស់យន្តហោះដ្រូនស៊ើបការណ៍ និងអំណាចប៉ូលិសក៏ដូចជាការកំណត់ការផ្សព្វផ្សាយរូបភាពរបស់មន្ត្រីប៉ូលិសដែលកំពុងបំពេញកាតព្វកិច្ច ។

យោងតាមច្បាប់នេះ ការចែករំលែករូបភាពរបស់ប៉ូលិសដែលបំពេញកាតព្វកិច្ចដោយមានគោលបំណង ឬធ្វើឲ្យខូចខាតដល់សេចក្តីថ្លៃថ្នូររាងកាយ ឬផ្លូវចិត្ត នឹងត្រូវផ្តន្ទាទោសជាមួយនឹងការជាប់ពន្ធនាគារមួយឆ្នាំ និងពិន័យជាប្រាក់អតិបរមា ៤៥,០០០ ផោន (៥៣,៣៦០ ដុល្លារ) ។

ទន្ទឹមនោះច្បាប់នេះត្រូវបានជួបប្រទះនឹងការប្រឆាំងយ៉ាងខ្លាំងពីអ្នកសារព័ត៌មាន និងសកម្មជនដែលនិយាយថា សេរីភាពស៊ីវិល និងសេរីភាពសារព័ត៌មានអាចត្រូវបានសម្របសម្រួល ។

មនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវដើម្បីប្រឆាំងនឹងវិធានការណ៍ថ្មីកាលពីសប្តាហ៍មុន និងកាលពីចុងសប្តាហ៍ ។ កាលពីថ្ងៃសៅរ៍ប៉ូលិសបានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីបំបែកបាតុកម្មនៅទីក្រុងប៉ារីស ដែលរៀបចំដោយអ្នកសារព័ត៌មានគ្មានព្រំដែន និងអង្គការលើកលែងទោសអន្តរជាតិ ។

រដ្ឋាភិបាលបានបដិសេធរបាយការណ៍ដែលថាខ្លួនកំពុងព្យាយាមដាក់កម្រិតសេរីភាពសារព័ត៌មាន ខណៈរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Gerald Darmanin ធ្លាប់បាននិយាយថា គោលបំណងរបស់យើងគឺដើម្បីការពារអ្នកដែលការពារយើង ៕

ប្រភព ៖ RT