Alynana Media Cambodia
Icon Collap
leftleft page
rightright page
Under Menu Ad
ezecome
testleader board
We go
cate
test
cate

ភ្លើងដ៏សន្ធោរសន្ធៅ ចេញពីភ្លើងឆេះព្រៃ ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានបង្ខំឱ្យប្រជាជនក្នុងតំបន់ជាច្រើន ត្រូវជម្លៀសខ្លួន

ភ្លើងដ៏សន្ធោរសន្ធៅ ចេញពីភ្លើងឆេះព្រៃ ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានបង្ខំឱ្យប្រជាជនក្នុងតំបន់ជាច្រើន ត្រូវជម្លៀសខ្លួន
detail
detail
detail middle
test

(ឡូស អាន់ជែលឡែស)៖ ខ្យល់បក់ខ្លាំងរុញច្រានអណ្ដាតភ្លើងដ៏សន្ធោរសន្ធៅ ចេញពីភ្លើងឆេះព្រៃ ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ខំឱ្យប្រជាជនក្នុងតំបន់ជាច្រើន ត្រូវជម្លៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ ខណៈភ្លើងឆេះព្រៃនៅតែបន្តរីករាលដាល ដោយបានកាត់ផ្ដាច់ចរន្តអគ្គិសនីផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។

ភ្លើងឆេះព្រៃបានឆាបឆេះតាំងតែពីថ្ងៃពុធមកម្លេះ ហើយកម្លាំងខ្យល់បក់មានរហូតដល់១១៣គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងតំបន់ភ្លើងឆេះព្រៃនៅផ្លូវ Silverado Canyon នៃតំបន់ Orange County។ ភ្លើងឆេះព្រៃ បានឆេះរាលដាលលើផ្ទៃដីច្រើនជាង១៦គីឡូម៉ែត្រក្រឡា និងបញ្ចេញផេះរួមទាំងផ្សែងយ៉ាងក្រាស់ខ្មឹក គ្របដណ្ដប់ពេញផ្ទៃមេឃ ស្របពេលក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើននាក់ កំពុងប្រយុទ្ធតស៊ូនឹងអណ្តាតភ្លើង។

គួរបញ្ជាក់ថា ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីចំនួនប្រជាជនរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃនេះនៅឡើយទេ ដោយគ្រាន់តែមានសេចក្ដីរាយការណ៍បឋម ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការបំផ្លិចបំផ្លាញ រីឯផ្ទះ និងអាជីវកម្មជាច្រើនកំពុងគ្មានអគ្គិសនីប្រើប្រាស់៕

detail middle
detail bottom
detail bottom