LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

អគ្គីភ័យកំពុងតែលេបត្របាក់ផ្ទះរបស់ប្រជាជនយ៉ាងសន្ធោសន្ធៅ នៅរដ្ឋCaliforniaសហរដ្ឋអាមេរិក

Sep 09, 2020
អគ្គីភ័យកំពុងតែលេបត្របាក់ផ្ទះរបស់ប្រជាជនយ៉ាងសន្ធោសន្ធៅ នៅរដ្ឋCaliforniaសហរដ្ឋអាមេរិក

យោងតាមសារព័ត៌មាន ABC News បានចុះផ្សាយកាលពីម៉ោង ១១.០២នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះបានឱ្យដឹងថា អគ្គីភ័យកំពុងតែលេបត្របាក់ផ្ទះរបស់ប្រជាជនយ៉ាងសន្ធោសន្ធៅប្រមាណជាង ៥,៣០០ខ្នង និងយ៉ាងហោចណាស់អគារ ៦៥ខ្នងផ្សេងទៀតត្រូវបានបំផ្លាញដោយអគ្គីភ័យនេះ។ 

ប្រភពដដែលបានបន្ថែមទៀតថា​ ហេតុការណ៍ឆេះព្រៃនេះគឺស្ថិតនៅតំបន់​Yucaipa រដ្ឋ​California បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង២០០នាក់ជាប់​គាំង​នៅ​ក្នុង​តំបន់​ព្រៃ​និង​ជួរ​ភ្នំ​នេះកាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ។ មិនត្រឹមតែប៉ុណ្ណោះ ​បាន​ផ្តាច់​ចរន្ត​អគ្គិសនី​របស់​ពលរដ្ឋប្រមាណ១សែន៧ម៉ឺននាក់ដែល​រស់នៅ​ក្នុង​តំបន់នោះផងដែរ។កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ប្រចាំ​រដ្ឋ​បាន​ប្រញាប់ប្រញាល់​ជួយ​សង្គ្រោះ​មនុស្ស​និង​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ដែល​ឆាបឆេះ​តំបន់​នោះលើផ្ទៃដីទំហំ ១០.៥៧៤ ហិចតា។

គួរបញ្ជាក់ផងដែរថា រដ្ឋCalifornia កំពុង​ប្រឈម​នឹង​រដូវ​ភ្លើងឆេះព្រៃដែល​តែងតែ​កើត​ឡើង​ជា​រៀងរាល់​ឆ្នាំជាពិសេស​នៅ​ពេល​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង។គិតត្រឹម​ខែ​កញ្ញា​នេះភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ​នេះ​បាន​ដុត​បំផ្លាញ​តំបន់​ដី​ទំហំ​ប្រមាណ៨ពាន់​គីឡូម៉ែត្រ​ការ៉េ​ក្នុង​ឆ្នាំ​នេះ៕