LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ប៉ាក់គីអៅ នឹង​ផ្តល់រង្វាន់១ម៉ឺនដុល្លារសម្រាប់អ្នកដែលអាចផ្តល់ព័ត៌មាន ឬចាប់ជនល្មើសក្នុងករណីស្លាប់នារី​អាកាសចរណ៍​រូបនេះ

Jan 07, 2021
ប៉ាក់គីអៅ នឹង​ផ្តល់រង្វាន់១ម៉ឺនដុល្លារសម្រាប់អ្នកដែលអាចផ្តល់ព័ត៌មាន ឬចាប់ជនល្មើសក្នុងករណីស្លាប់នារី​អាកាសចរណ៍​រូបនេះ

ហ្វី​លី​ពី​ន ៖ យោង​តាម​ប្រភព​ពី New York Post បានឱ្យ​ដឹង​ថា ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) បាន​​ឱ្យ​ដឹង​កាលពីពេលថ្មីៗនេះ​​ថា គាត់​គឺជា​មិត្តភក្តិ​​របស់​គ្រួសារ​នារីបម្រើ​ការ​លើយន្ត​ហោះហ្វី​លី​ពី​ន ​ដែល​បាន​បាត់បង់ជីវិត ​បន្ទាប់​ពី​ត្រូវ​បាន​គេ​សង្ស័យ​ថាជាករណីចាប់​រំ​លោ​.​ភ​ ស​.ម្លា​.​ប់នៅ​ក្នុង​ពិធីជប់លៀងមួយ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សកលកន្លងទៅ​ ។ប៉ាក់​គី​អៅ ដែល​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វី​លី​ពី​ន​១​រូប ដែល​ទើ់ប​ជាប់​ឆ្នោត​ជា​ប្រធាន​គណបក្ស PDP-Lanban របស់​ប្រធានាធិបតី​បច្ចុប្បន្ន​គឺ​លោក រ៉ូ​ទ្រី​ហ្គោ ឌូ​ដឺ​តេ (Rodrigo Duterte) បាន​ប្រាប់​វី​ទ្យុ DZRH News ថា គាត់​តក់ស្លុត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ទទួល​ដំណឹង​មរណភាព​របស់នារី​រង​គ្រោះ ដែល​មានឈ្មោះ​ថា Christine Angelica Dacera អាយុ ២៣​ឆ្នាំ ខណៈ​ដែល​ក្រុម​គ្រួសារ​របស់​នាង​គឺជា​មិត្តភក្តិ​ដែល​រស់នៅស្រុក​កំណើត​ជាមួយគ្នាក្នុង​ទីក្រុង General Santos ។

 

ប៉ាក់​គី​អៅ ក៏​បាន​ប្រកាស​នឹង​ផ្តល់​ប្រាក់​រង្វាន់​ចំនួន១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ករណី​មួយ​នេះ​។ ហើយ​គាត់​ក៏​បាន​អំពាវនាវ​ឱ្យ​មានការ​កាត់ទោស​ប្រហារជីវិត​លើ​ជន​បង្ក​។ ដោយ​គាត់​បាន​និយាយ​ថា «​អ្វី​ដែល​ខ្ញុំ​ស្អប់​បំផុត​គឺ​ការ​រំ​លោ​.​ភ​សេពសន្ថវៈ ដូច្នេះ​ខ្ញុំ​កំពុង​ជំរុញ​ឱ្យ​មានការ​កាត់ទោស​ប្រហារជីវិត​»​។

សូម​បញ្ជាក់​ថា មរណភាព​របស់នាង Christine Angelica Dacera កំពុង​តែ​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​បំផុត​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ខណៈ​​បច្ចុប្បន្ន​ប៉ូលិស​កំពុង​​បន្ត​ស្វែងរក​ភស្តុ​តាង​ថ្មី​ៗបន្ថែម​ទៀត ដើម្បី​ឈាន​ដល់​ការវែកមុខ​ជនបង្ក ដើម្បីមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕