LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ សមាជិកសភាបក្សសាធារណរដ្ឋត្រូវបានតេស្តឃើញវិជ្ជមានកូវីដ

Web Vincent | Jan 06, 2021
ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ សមាជិកសភាបក្សសាធារណរដ្ឋត្រូវបានតេស្តឃើញវិជ្ជមានកូវីដ

តំណាងបក្សសាធារណរដ្ឋសហរដ្ឋអាមេរិកលោក Kevin Brady បានសរសេរលើបណ្ដាញ Twitter កាលពីថ្ងៃអង្គារថា គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ប៉ុន្មានសប្ដាហ៍ បន្ទាប់ពីទទួលការចាក់ដូសដំបូសនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ។

លោក Brady បាននិយាយថា “លោក Tonite គ្រូពេទ្យរបស់ខ្ញុំបានប្រាប់ខ្ញុំថា ខ្ញុំបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ហើយខ្ញុំត្រូវបានធ្វើចត្តាឡីស័ក ។ ខ្ញុំបានទទួលវ៉ាក់សាំង Pfizer មួយដូសដំបូងនៅថ្ងៃទី១៨ ខែធ្នូ ហើយក៏ត្រូវបានធ្វើតេស្តអវិជ្ជមាននៅថ្ងៃចូលឆ្នាំថ្មី ប៉ុន្តែចាប់ផ្តើមមានរោគសញ្ញានៅថ្ងៃបន្ទាប់” ។

លោក Brady អាយុ ៦៥ ឆ្នាំ ជាសមាជិកកំពូលនៃគណបក្សសាធារណរដ្ឋ និងជាប្រធានគណៈកម្មាធិការសរសេរពន្ធគឺជាសមាជិកទី ២ នៃសភាដែលរាយការណ៍អំពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ នៅសប្តាហ៍នេះ ។

សមាជិកសភាសហរដ្ឋអាមេរិករាប់សិបនាក់នៅក្នុងសភាបានធ្វើតេស្តវិជ្ជមាន ឬត្រូវបានសន្មតថាមានផ្ទុកកូវីដក្នុងឆ្នាំកន្លងមក ។

យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា រោគរាតត្បាតកូវីដ ១៩ បានឆ្លងដល់ជនជាតិអាមេរិកជាង ២១ លាននាក់ និងបានសម្លាប់មនុស្សជាង ៣៥៧,០០០ នាក់ ៕