Alynana Media Cambodia
Icon Collap
left pageleft
right pageright
ezecome
Under Menu Ad
leader boardtest
cate
test
cate
We go

លទ្ធផលកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី ៦២ បានអនុម័តរបៀបវារៈចំនួន៦ ចំណុចធំៗ

Admin Alynana |ព័ត៌មានជាតិ| Jan 01, 2021 |66
លទ្ធផលកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី ៦២ បានអនុម័តរបៀបវារៈចំនួន៦ ចំណុចធំៗ
detail
detail
test
detail middle

នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ម.ក. លើកទី ៦២។ បន្ទាប់ពីមន្ត្រីជំនាញធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយលើឯកសារ ដែលរៀបចំដោយនាយកដ្ឋានជំនាញនៃ គ.ម.ក. ហើយអង្គប្រជុំបានសម្រេចដូចខាងក្រោម៖

របៀបវារៈទី ១៖ អនុម័តគម្រោងថវិការបស់ គ.ម.ក. សម្រាប់ឆ្នាំ២០២១។

របៀបវារៈទី ២៖ អនុម័តសេចក្តីព្រាងប្រកាសស្តីពីកាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់ក្រុមហ៊ុនសមភាគីកណ្តាល និងឈ្មួញជើងសាឧបករណ៍និស្សន្ទ។

របៀបវារៈទី ៣៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំអាជ្ញាបណ្ណក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសរបស់ក្រុមហ៊ុន មូនហ្គាន់វ៉ា (ខេមបូឌា) ត្រាស់ ម.ក (Moongunghwa (Cambodia) Trust Plc.)។

របៀបវារៈទី ៤៖អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិរបស់ (១) ក្រុមហ៊ុន អមរា ឃែភីថល ម.ក (Amara Capital Plc.) និង (២) ក្រុមហ៊ុន អេចស៊ីអេហ្វអិម ហ្វាន់ មេនេចម៉ិន ម.ក (HCFM Fund Management Plc.)។

របៀបវារៈទី ៥៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុន វីម៉ាន់នី ឯ.ក (VMONEY Co., Ltd.)។

របៀបវារៈទី ៦៖ អនុម័តជាគោលការណ៍លើសំណើសុំការអនុញ្ញាតបន្ថែមផលិតផលឧបករណ៍និស្សន្ទដែលត្រូវធ្វើការជួញដូររបស់ក្រុមហ៊ុន ភ្នំពេញ ដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី (Phnom Penh Derivative Exchange Plc.)។

 អង្គប្រជុំបានបញ្ចប់នៅម៉ោង ១៧ : ៤៥ នាទី៕

ប្រភព: គណៈកម្មការមូលបត្រកម្ពុជា

 

detail bottom
detail bottom
detail bottom
detail middle