Alynana Media Cambodia
Icon Collap
leftleft page
rightright page
Under Menu Ad
ezecome
testleader board
We go
cate
test
cate

អង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩

អង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩
detail
detail
detail middle
test

ចក្រភពអង្គគ្លេសបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលត្រូវបានផ្តល់សិទ្ធិអោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ (Pfizer / BioNTech) ចាប់ពីសប្តាហ៍ក្រោយនេះហើយ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា “ រដ្ឋាភិបាលបានទទួលយកអនុសាសន៍ពីទីភ្នាក់ងារវេជ្ជសាស្ត្រ និងផលិតផលសុខភាពរបស់អង់គ្លេសឈ្មោះ (MHRA) ដើម្បីអនុម័តវ៉ាក់សាំង Pfizer-BioNTech's COVID-19 សំរាប់ការប្រើប្រាស់ហើយ” ។

លោក Albert Bourla ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer បានមានប្រសាសន៍ផងដែរថា ការអនុញ្ញាតពីទីភ្នាក់ងារវេជ្ជសាស្ត្រ និងផលិតផលសុខភាពរបស់អង់គ្លេស (MHRA) វាគឺជា“ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ” ៕

 

detail middle
detail bottom
detail bottom