LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

មន្ទីរសាធារណការ ខេត្តបាត់ដំបង ផ្អាកបណ្តោះអាសន្ន រថយន្តធុនធំ គ្រប់ប្រភេទធ្វើដំណើរ ឆ្លងកាត់ផ្លូវខេត្តនេះ

Oct 11, 2020
មន្ទីរសាធារណការ ខេត្តបាត់ដំបង ផ្អាកបណ្តោះអាសន្ន រថយន្តធុនធំ គ្រប់ប្រភេទធ្វើដំណើរ ឆ្លងកាត់ផ្លូវខេត្តនេះ

(បាត់ដំបង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកបណ្តោះអាសន្ន រថយន្តធុនធំ គ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្តបាត់ដំបង។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង មេត្តាជ្រាបថា ក្រោយទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងដំណំ បានបណ្តាលឲ្យផ្លូវទូទាំងខេត្តរងនូវការខូចខាតយ៉ាងខ្លាំង។

ដើម្បីការពារសុវត្ថិភាព ធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សូមធ្វើការផ្លាកបណ្តោះអាសន្ននូវ រថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ទូទាំងខេត្តបាត់ដំបងចាប់ពីពេលជូនដំណឹងនេះតទៅ ហើយនឹងធ្វើការបើកឲ្យចរាចរណ៍ឡើងវិញ នូវរថយន្តធុនធំគ្រប់ប្រភេទ បន្ទាប់ពីស្ថានភាពទឹកជំនន់ថយចុះ និងក្រោយការជួសជុលរួចរាល់ ។

ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ នឹងអនុវត្តបានល្អនូវសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសូមធ្វើដំណើរដោយប្រុងប្រយ័ត្នខ្ពស់។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង បាននិងកំពុងបង្កការគំរាមកំហែងខ្លាំងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង។ តាមព័ត៌មានដែលទទួលបាន បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានជន់លិចកាន់តែខ្លាំងនៅក្នុងក្រុងពោធិ៍សាត់ និងតាមតំបន់ទំនៀបនៅក្នុងស្រុកមួយចំនួនទៀតដូចជាវាលវែង និងកណ្តៀងជាដើម។

ដោយឡែកនៅក្នុងខេត្តបាត់ដំបង ទឹកដងស្ទឹងសង្កែចាប់ផ្តើមកើនឡើងខ្លាំង ហើយចាប់ផ្តើមហូរចូលក្នុងក្រុងផងដែរ៕

A3EC7B8A-9D19-429C-925F-4D1EED25BFB4