LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

តើអ្នកដឹងដែលទេថា មូលហេតុអ្វីបានជាបំណុលធ្វើឲ្យមានការចំណាកស្រុកឆ្លងដែន?

May 05, 2020
តើអ្នកដឹងដែលទេថា មូលហេតុអ្វីបានជាបំណុលធ្វើឲ្យមានការចំណាកស្រុកឆ្លងដែន?

យោងតាមប្រភពអង្គការលីកាដូ: បាយការណ៍សង្ខេបស្ដីពី ការនាំឱ្យមានចំណាកស្រុក៖​ បទពិសោធន៍នៃភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ និងការចំណាកស្រុកឆ្លងដែនផលប្រយោជន៍បានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានតិច​ តែភ័យខ្លាចខ្លាំង” 

នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា​ ការកើតឡើងនៃបំណុលមីក្រូហិរញ្ញវត្ថុគ្រប់ទីកន្លែងគឺកំពុងជំរុញមនុស្សជាច្រើនគ្រួសារឱ្យចេញពីផ្ទះរបស់ពួកគាត់ទៅធ្វើការនៅក្នុងប្រទេសថៃ ​ នៅក្នុងរបាយការណ៍សង្ខេប​ “ការនាំឱ្យមានចំណាកស្រុក៖​ បទពិសោធន៍នៃភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ និងការចំណាកស្រុកឆ្លងដែន”​ អង្គការលីកាដូផ្ដោតសំខាន់ទៅលើភូមិមួយនៅក្នុងខេត្តបន្ទាយមានជ័យ​ ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅ​​អំពីទំនាក់ទំនងរវាងបំណុលមីក្រូហិរញ្ញវត្ថុ​ និងការចំណាកស្រុកនៅតំបន់ព្រំដែនក្នុងប្រទេសកម្ពុជា ​ តាមរយៈការធ្វើបទសម្ភាសន៍ជាមួយសមាជិកគ្រួសារដែលស្នាក់នៅផ្ទះចំនួន៣០គ្រួសារ​ អ្នកស្រាវជ្រាវរបស់អង្គការលីកាដូ​ បានរកឃើញថា​ ការជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនលើសលុប​ គឺជាកត្តាចម្បងលើកទឹកចិត្ត​ នាំឱ្យមានការធ្វើចំណាកស្រុកចេញពីភូមិ  ​

អ្នកនាង​ ណាលី ​ពីឡូក​ នាយិកាអង្គការលីកាដូ​ បានមានប្រសាសន៍ថា “គ្រួសារជាច្រើនបានចាកចេញពីផ្ទះ​ និងប្រទេសកំណើតរបស់ពួកគាត់​ ដើម្បីរកប្រាក់សងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ” ​ អ្នកនាងបានបន្តទៀតថា៖​ “ពេលនេះ ​អតីតពលករចំណាកស្រុករាប់សែននាក់​ មិនអាចធ្វើការនៅក្នុងប្រទេសថៃទៀតបានទេ​ ដោយសារបញ្ហាវីរុសកូវីដ១៩​ ដូច្នេះអង្គការលីកាដូសង្ឃឹមថា​ រាជរដ្ឋាភិបាល​ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អាចជួយអ្នកខ្ចីប្រាក់ទាំងនេះដោយផ្អាកការសងបំណុល​ និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ” 

ការពិត ដែលបំណុល មីក្រូហិរញ្ញវត្ថុ នាំឱ្យ មានចំណាកស្រុក នៅកម្ពុជា ត្រូវបាន កត់សម្គាល់ ជាច្រើន ឆ្នាំ មកហើយ ដោយអង្គការចំណាកស្រុកអន្តរជាតិ (IOM) និងអង្គការ សហប្រជាជាតិ ស្តីពីគ្រឿងញៀន និង បទឧក្រិដ្ឋ នៅ កម្ពុជា (UNODC) របាយការណ៍ “ការនាំឱ្យ មានចំណាក ស្រុក” នេះ នឹងបង្ហាញ លម្អិត បន្ថែមទៀត អំពីតួនាទី របស់ បំណុលមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាចំពោះ ការធ្វើចំណាកស្រុក ដែលជាញឹកញាប់ ធ្វើឱ្យពលករ ជាច្រើន ប្រឈម នឹងការកេងប្រវ័ញ្ច និងការ រំលោភ សិទ្ធិមនុស្សជាដើម  

ភាគច្រើន នៃសមាជិក គ្រួសារ ដែលបាន ផ្ដល់បទសម្ភាសន៍បាន រៀបរាប់ថា ការលើក ទឹកចិត្ត ចម្បង សម្រាប់ សាច់ញាតិ របស់ពួកគាត់ ក្នុងការ ចាកចេញ ពីប្រទេសកម្ពុជា គឺការ រកប្រាក់ ដើម្បី សងបំណុល គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ  មន្ត្រី ឥណទាន មួយចំនួនបានលើក ទឹកចិត្ត ឬសូម្បី តែទាមទារ ឱ្យមានការ ធ្វើចំណាកស្រុក ជាលក្ខខណ្ឌ ដំបូង មុនពេល ទទួលបាន កម្ចីមីក្រូហិរញ្ញវត្ថុ  កម្ចីជា ច្រើន ត្រូវបាន ផ្ដល់ឱ្យទៅ ប្រជាពលរដ្ឋ កម្ពុជា អ្នកខ្ចី ប្រាក់ជា រូបិយវត្ថុបាត របស់ ប្រទេសថៃ ហើយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុខ្លួនឯង ទទួល បាន ការវិនិយោគ ពី ភ្នាក់ងារ អភិវឌ្ឍន៍ របស់ប្រទេស នៅអឺរ៉ុប ជារូបិយ វត្ថុបាត ដែលជា សម្ពាធ បន្ថែមទៀត លើអ្នកខ្ចីប្រាក់ ក្នុងការ សងបំណុល របស់ពួកគាត់ 

ជារួម អ្នកផ្ដល់ បទសម្ភាសន៍ បានរៀបរាប់ ពីអារម្មណ៍ អវិជ្ជមាន ចំពោះ បំណុលមីក្រូហិរញ្ញវត្ថុ ក៏ដូចជា អារម្មណ៍ ច្របូកច្របល់ចំពោះ ការធ្វើចំណាកស្រុក  ភាគច្រើន នៃអតិថិជន មីក្រូហិរញ្ញវត្ថុ បានរៀបរាប់ថា មាន អារម្មណ៍ ភ័យខ្លាច ចំពោះ បំណុលមីក្រូហិរញ្ញវត្ថុ ដោយសារ ពួកគាត់ ប្រើប្រាស់ ដីធ្លី របស់ពួកគាត់ ធ្វើជា ទ្រព្យធានា (បញ្ចាំដើម្បី ទទួលបាន ប្រាក់កម្ចី និងដោយសារ ពួកគាត់ ព្រួយបារម្ភ ពីសុវត្ថិភាព សាច់ញាតិ របស់ពួកគាត់ ជាពលករ ចំណាកស្រុក ដែល មានប្រាក់បៀវត្ស ត្រូវតម្រូវឱ្យបង់សង បំណុល  ភូមិនេះ ក៏ស្ទើរ តែគ្មាន មនុស្ស ពេញវ័យ រស់នៅ គឺមានតែ សមាជិក គ្រួសារ ចាស់ៗ និង ក្មេងតូចៗតែប៉ុណ្ណោះ  ការបែកបាក់ គ្រួសារ គឺជាប្រភព នៃការព្រួយបារម្ភ ជាខ្លាំង សម្រាប់ អ្នកផ្ដល់ បទសម្ភាសន៍