LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

តើការជួញដូរក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមានសុវត្តិភាពដែល ឬ ទេ?

Web Vincent | Jan 14, 2021
តើការជួញដូរក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមានសុវត្តិភាពដែល ឬ ទេ?

ផ្សារមូលបត្រកម្ពុជាគឺជាទីផ្សារទីមួយ និងមុនគេបង្អស់ដែលបានបង្កើតឡើងក្នុងប្រទេសកម្ពុជាសម្រាប់ឱ្យវិនិយោគិនដែលចង់វិនិយោគលើមូលបត្រ និងក្រុមហ៊ុនដែលមានបំណងចង់បោះផ្សាយភាគហ៊ុនឬមូលបត្របំណុលរបស់ខ្លួនជាលើកដំបូងនៅទីនោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យមូលបត្របានចូលរួមចំណែកយ៉ាងច្រើនក្នុងការពង្រីក និងពង្រឹងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែវិស័យមួយនេះនៅតែមានចំណោទបញ្ហាសម្រាប់បងប្អូនប្រជាជនខ្មែរដែលមិនសូវមានទំនុកចិត្តក្នុងវិនិយោគក្នុងទីផ្សារមួយនេះ។ តើយើងអាចទុកចិត្តផ្សារមូលបត្រកម្ពុជាបានដែរទេ? តើការវិនិយោគក្នុងផ្សារមួយនេះមានសុវត្ថិភាពដែរឬទេ? ដូចនេះយើងនឹងមកមើលកត្តាមួយចំនួនដែលអាចឱ្យយើងសនិ្នដ្នានបានថាការវិនិយោគក្នុងផ្សារមួយនេះពិតជាមានសុវត្តិភាព។

ទី១. ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាជាក្រុមហ៊ុនចំរុះជាមួយក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានសហការជាមួយក្រុមហ៊ុនផ្សារមូលបត្រប្រទេសកូរ៉េក្នុងឆ្នាំ ២០០៩ ក្រោមកិច្ចព្រមព្រៀងក្រុមហ៊ុនចំរុះមួយ។ នៅក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាដែលមានតំណាងជាក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុបានកាន់កាប់ភាគហ៊ុនចំនួន ៥៥% និងក្រុមហ៊ុនផ្សារមូលបត្រកូរ៉េកាន់កាប់ ៤៥%។

ទី២. ទទួលបានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ៖ គ.ម.ក​ គឺជាអាជ្ញាធរគ្រប់គ្រងវិស័យមូលបត្រនៅប្រទេសកម្ពុជា និងមានមុនងារមួយសម្រាប់កំណត់លក្ខខណ្ឌដើម្បីផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនមូលបត្រ និងភ្នាក់ងាររបស់ក្រុមហ៊ុនមូលបត្រ។ ក្នុងនោះ ប្រកាសលេខ ០០៦ ក្នុងឆ្នាំ ២០១១ ស្តីពី “ការដាក់ឱ្យអនុវត្តវិធានប្រតិបត្តិការទីផ្សារមូលបត្រ” ដាក់ឱ្យអនុវត្តនូវវិធានប្រតិបត្តិការទីផ្សារមូលបត្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ពោលគឺមានន័យថាផ្សារមួយនេះមានការទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ។

ទី៣. មានក្រុមហ៊ុនធំៗជាច្រើនបានចុះបញ្ជី៖ បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗចំនួន ១៣ (http://csx.com.kh/data/lstcom/listPosts.do?MNCD=50101) បានធ្វើការបោះផ្សាយលក់មូលបត្ររបស់ខ្លួនក្នុងផ្សារមួយនេះ។ ក្រុមហ៊ុនទាំងអស់នេះសុទ្ធតែតម្រូវឱ្យឆ្លងកាត់ដំណើរការចុះបញ្ជីមុន ដែលនៅក្នុងនោះតម្រូវឱ្យមានក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមមេធាវី ឬមេធាវី ក្រុមហ៊ុនគណនេយ្យជំនាញ និងក្រុមហ៊ុនវាយតម្លៃជាដើមសម្រាប់ជួយកែតម្រូវ​ និងសម្រួលដល់និតិវីធីមុនចូលទីផ្សារ។

ទី៤. ប្រព័ន្ធជួញដូរចល័ត ឬ MTS៖ ប្រព័ន្ធត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាក្នុងគោលបំណងសម្រួលដល់ការជួញដូរឱ្យមានភាពរហ័ស សុវត្តិភាព និងងាយស្រួលសម្រាប់វិនិយោគិន។ម៉្យាងទៀង តាមរយៈទូរស័ព្ទដៃដែលភ្ជាប់ជាមួយអ៊ីធឺណិត បងប្អូនអាចធ្វើការបញ្ជារទិញលក់ដោយខ្លួនឯង ពិនិត្យ និងតាមដានមើលទិន្នន័យទីផ្សារបានជាប្រចាំផងដែរ។

ទី៥. ការចូលរួមពីរាជរដ្ឋាភិបាល៖ រាជរដ្ឋាភិបាលកម្ពុជាក៏បាន​ចូលរួម និងការគាំទ្រយ៉ាងសកម្មដល់អ្នកវិនិយោគមូលបត្រងក្រោមរូបភាពផ្តល់ជាការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ។ ក្នុងនោះ ការលើកលែងពន្ធកាត់ទុកដល់អ្នកវិនិយោគមូលបត្រគឺផ្តល់ឱ្យអ្នកវិនិយោគសាធារណៈនឹងទទួលបានការការបន្ថយពន្ធកាត់ទុក ៥០% លើការប្រាក់ និងភាគលាភដែលបានមកពីការជួញដូរឬ កាន់កាប់មូលបត្ររដ្ឋ មូលបត្រកម្មសិទិ្ធ និងមូលបត្របំណុលសម្រាប់រយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃដែលអនុក្រឹត្យចូលជាធរមានក្នុងឆ្នាំ ២០១៩ ។

ហេតុដូចនេះ យើងអាចសនិ្នដ្នានបានថា​ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាជាកន្លែងមួយដែលអាចឱ្យយើងទុកចិត្តមួយសម្រាប់ធ្វើការវិនិយោគលើវិស័យមូលបត្រ។